Author: សុវណ្ណបុរី គិត

  • Home
  • Author: សុវណ្ណបុរី គិត

Manner Mobile App គឺជាដៃគូដ៏ល្អសម្រាប់ការសិក្សារបស់កូនលោកអ្នក

សូមលោក លោកស្រី និងអ្នកអាណាព្យាបាលទាំងអស់មេត្តាទាញយក Manner Mobile App ជាប្រព័ន្ធបច្ចេកវិជ្ជាសម្រាប់ការចុះឈ្មោះពីចម្ងាយ និងអនុវត្តន៍ការបង្រៀន និងរៀនឱ្យមានគុណភាពខ្ពស់។NGS MANNER ជាសាលាឯកជនដំបូងគេបំផុតនៅកម្ពុជា បានបំពាក់កម្មវិធីសិក្សាទំនើប STEM ជាមួយប្រព័ន្ធអប់រំឌីជីថល ស្របតាម បដិវត្តន៍ ឧស្សាហកម្មអប់រំ ៤.០ នៃយុគសម័យសតវត្សរ៍ទី២១ ដែលទទួលបានការគាំទ្រយ៉ាងពេញលេញពីសាលា NGS វិទ្យាល័យ ព្រះស៊ីសុវត្ថិ ទាំងការបណ្តុះបណ្តាលវិជ្ជាជីវៈគ្រូបង្រៀន ការត្រួតពិនិត្យ និងវាយតម្លៃគុណភាពសិក្សា និងប្រព័ន្ធគ្រប់គ្រងជាដើម។ល។ បញ្ជាក់៖ – ទទួលចុះឈ្មោះចូលរៀនចាប់ពីថ្នាក់មត្តេយ្យ ដល់ថ្នាក់ទី១២ តាមរយៈ Link: https://mannerenrollment.auxswot.com/auth/enrollment និង Manner Mobile App។ – វគ្គសិក្សាបំប៉ន១ខែ ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ – កាលបរិច្ឆេទចូលរៀន នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ ព័ត៌មានលម្អិត៖ សូមទំនាក់ទំនងអស័យដ្ឋានអគារ91C ផ្លូវ 99B ភូមិបឹងសាឡង សង្កាត់ឫស្សីកែវ

បវេសនកាលថ្មី ឆ្នាំសិក្សា ២០២១-២០២២

NGS MANNER ជាសាលាឯកជនដំបូងគេបំផុតនៅកម្ពុជា បានបំពាក់ កម្មវិធីសិក្សាទំនើប STEM ជាមួយប្រព័ន្ធអប់រំឌីជីថលស្របតាមបដិវត្សន៍ឧស្សាហកម្មអប់រំ ៤.០ នៃយុគសម័យសតវត្សរ៍ទី២១ ដែលទទួលបានការគាំទ្រយ៉ាងពេញលេញពីសាលា NGS វិទ្យាល័យព្រះស៊ីសុវត្ថិ ទាំងការបណ្តុះបណ្តាលវិជ្ជាជីវៈគ្រូបង្រៀន ការត្រួតពិនិត្យ និងវាយតម្លៃគុណភាពសិក្សា និងប្រព័ន្ធគ្រប់គ្រងជាដើម។ល។ * សាលាមានហេដ្ឋារចនាសម្ព័ន្ធទំនើប គ្រូសុទ្ធមានគរុកោសល្យ វិជ្ជាជីវៈគ្រូបង្រៀនសតវត្សរ៍ទី២១ ស្តង់ដាសិក្សាមានគុណភាពខ្ពស់។

សាលា NGS MANNER ជាអ្វី?

NGS MANNER ជាសាលាឯកជនដំបូងគេបំផុតនៅកម្ពុជា បាន​បំពាក់​កម្មវិធីសិក្សាទំនើប STEM ជាមួយប្រព័ន្ធអប់រំឌីជីថល ស្របតាម​បដិវត្សន៍​ឧស្សាហកម្មអប់រំ ៤.០ នៃយុគសម័យសតវត្សរ៍ទី២១ ដែលទ​ទួលបានការគាំទ្រយ៉ាងពេញលេញពីសាលា NGS វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ទាំងការបណ្តុះបណ្តាលវិជ្ជាជីវៈគ្រូបង្រៀន ការត្រួតពិនិត្យ និងវាយតម្លៃគុណភាពសិក្សា និងប្រព័ន្ធគ្រប់គ្រងជាដើម។ល។* សាលាមានហេដ្ឋារចនាសម្ព័ន្ធទំនើប គ្រូសុទ្ធមាន​គរុកោសល្យ​វិជ្ជាជីវៈគ្រូបង្រៀនសតវត្សរ៍ទី២១ ស្តង់ដាសិក្សាមានគុណភាពខ្ពស់។* សិស្សសិក្សាតាមប្រព័ន្ធអេឌីជីថល (Manner Mobile App) និងក្នុងបន្ទប់ពិសោធន៍ផ្ទាល់ ជាមួយមុខវិជ្ជាសំខាន់ៗដូចជា៖- ភាសាខ្មែរ (បំណិនសំណេរ និងអំណានយ៉ាងច្បាស់លាស់)- មុខវិជ្ជាវិទ្យាសាស្ត្រ (ផ្សារភ្ជាប់ជាមួយការអនុវត្តSTEM មានបន្ទប់ពិសោធន៍ ថ្នាក់រៀនទំនើប)- មុខវិជ្ជាសង្គម (បណ្តុះបំណិនសិក្សានៅសាលារៀន នៅផ្ទះ និងក្នុងសង្គមប្រកបដោយសេចក្តីថ្លៃថ្នូរ)- ភាសាបរទេស- ICT Lab, Computer Coding- ប្រឹក្សាយោបល់អាជីព- និងមុខវិជ្ជាផ្សេងៗទៀត។ឱកាសចូលរួមប្រកួតប្រជែងក្នុងឆាកជាតិ និងអន្តរជាតិ ជាមួយតម្លៃសិក្សាយ៉ាងសក្តិសម សិស្សានុសិស្សទទួលបានចំណេះ-ជំនាញពិតប្រាកដ ឥរិយាបថវិជ្ជមាន)។ បញ្ជាក់៖- ទទួលចុះឈ្មោះចូលរៀនចាប់ពីថ្នាក់មត្តេយ្យ ដល់ថ្នាក់ទី១២ តាមរយៈ Link: https://mannerenrollment.auxswot.com/auth/enrollment និង Manner

ស្វែងយល់ពីសាលាអន្តរជាតិមែនន័រទាំងអស់គ្នា Get to know us

ការផ្តល់ជូនអាហារូបករណ៍៤៥%

សាលាអន្តរជាតិមែនន័រ ផ្តល់អាហាររូបករណ៍ 45% រយៈពេល ៥ ឆ្នាំ ដល់សិស្សានុសិស្ស ៤៥ នាក់ សម្រាប់កម្រិតមត្តេយ្យសិក្សា ដល់ថ្នាក់ទី៥។ ចំនួនអាហារូបករណ៍មានកំណត់ (នៅសល់តែ ២០ នាក់ទៀតប៉ុណ្ណោះ) សូមអញ្ជើញរួសរាន់ចុះឈ្មោះកូនៗចូលរៀននៅសាលាអន្តរជាតិមែនន័រ ឥឡូវនេះ ។បញ្ជាក់៖ កម្មវិធីនេះផុតកំណត់នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ សាលាអន្តរជាតិមែន័រ ផ្តល់គុណភាពអប់រំស្តង់ដារអន្តរជាតិ ព្រមទាំងបណ្តុះកុមារឱ្យក្លាយជាពលរដ្ឋល្អ និងពូកែពិតប្រាកដ។ ព័ត៌មានលម្អិត សូមទំនាក់ទំនង៖ទូរស័ព្ទលេខ៖ 017 404 098 / 098 808 850 អាស័យដ្ឋាន៖ អគារលេខ 91C ផ្លូវ 99B ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ Manner International School is offering 45% scholarship for 5 years for 45

អបអរសាទរខួបទី១៣នៃការដាក់បញ្ចូលប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក

ការចាប់ផ្តើមទទួលចុះឈ្មោះសិស្សថ្មីឆ្នាំ២០២១ Open for Admission 2021

កម្មវិធីអាហារូបករណ៍ – SCHOLARSHIPS PROGRAM នៅក្នុងឆ្នាំសិក្សាថ្មី ២០២១ -២០២២ សាលាអន្តរជាតិមែនន័រ មានការផ្តល់ជូននូវអាហារូបករណ៍ពេញលេញ និងជាភាគរយសម្រាប់សិស្សពីថ្នាក់មត្តេយ្យសិក្សារហូតដល់ថ្នាក់ទី៥ ដើម្បីជួយរំលែកការលំបាកក្នុងបរិការណ៍កូវីដ-១៩។ យើងបណ្តុះស្មារតី ឱ្យសិស្សចេះបង្កើតអនាគតវិសេសរបស់ពួកគេ និងធ្វើឱ្យពិភពលោកក្លាយជា កន្លែងល្អប្រសើរ។ យើងរួមគ្នាបង្កើតវប្បធម៌សុទិដ្ឋិនិយម ឧត្តមភាព និងពង្រឹងស្មារតីសិស្សទាំងអស់ តាមរយៈការអភិវឌ្ឍផ្នត់គំនិត និងជំនាញនានា ធ្វើយ៉ាងណាឱ្យពួកគេក្លាយជាពលរដ្ឋល្អប្រកបដោយចំណេះដឹង និងឥរិយាបថថ្លៃថ្នូរនៅក្នុងសង្គម។សូមអញ្ជើញមកទទួលពាក្យនៅការិយាល័យសិក្សាសាលាអន្តរជាតិមែនន័ររៀងរាល់ម៉ោងធ្វើការឬទាញយកតាមតំណភ្ជាប់ខាងក្រោម https://drive.google.com/file/d/13JoK2ZYy7e7HRO6-9wnbxEKePl4X6W6g/view?usp=sharing This new academic year 2021-2022, Manner International School are offering full and partial scholarship programs for Nursery through to Grade 5 to alleviate your difficulties during pandemic COVID-19. We are inspiring students

អបអរសាទរទិវាគុណឳពុក Happy Father’s Day

គុណូបការៈរបស់លោកឪពុក ពិតជាខ្ពង់ខ្ពស់អស្ចារ្យមិនអាចកាត់ថ្លៃបាន ដូចពាក្យចាស់លោកពោលថា ” គុណរបស់មាតាបិតាធ្ងន់ដូចប្រឹថពី” ។ ក្រៅពីការផ្តល់កំណើត លោកឪពុកតែងតែខិតខំជំនះគ្រប់ឧបសគ្គ មិនថាយប់ថ្ងៃ ក្តៅត្រជាក់ គឺលោកឪពុកតែងដើរតួនាទីជាបង្គោលគ្រួសារ បំពេញគ្រប់កិច្ចការទាំងឡាយ ដើម្បីទ្រទង់ជីវភាពគ្រួសារ គិតគូរខ្វល់ខ្វាយខ្លាចកូនៗលំបាក និងធ្វើជាគ្រូដ៏ល្អ អប់រំប្រៀនប្រដៅកូនៗ ឱ្យក្លាយជាកូនល្អ មិត្តល្អ សិស្សល្អ និងជាបុគ្គលដែលមានប្រយោជន៍ដល់សង្គម។ យើងខ្ញុំជាកូនៗ នឹងប្រតិបត្តិតាមដំបូន្មានល្អៗរបស់លោកឪពុក ដោយសេចក្តីគោរពស្រលាញ់ និងខិតខំរៀនសូត្រ ដើម្បីឱ្យក្លាយជាពលរដ្ឋល្អ និងពូកែពិតប្រាកដ។

Manner International School Parents Meeting

[English Below] – Parents Meeting នៅថ្ងៃទី ០៣ ខែ មិថុនា ឆ្នាំ ២០២១ សាលាអន្តរជាតិមែនន័របានរៀបចំកម្មវិធីជំនួបមាតា បិតា និងអាណាព្យាបាលដោយផ្ទាល់ និងតាមរយៈ Online។ គោលបំណងនៃការរៀបចំកម្មវិធីនេះ ដើម្បីជម្រាបជូនដល់អាណាព្យាបាលអំពីដំណើរការសិក្សា ក៏ដូចជាលទ្ធផលនៃការសិក្សារបស់កូនៗក្នុងឆមាសទី១ នៃឆ្នាំសិក្សា២០២១ កន្លងទៅ។ ក្នុងឱកាសនេះ លោកគ្រូ អ្នកគ្រូបានស្វែងយល់បន្ថែមនូវចំណុចផ្សេងៗរបស់សិស្សដែលសិក្សាពីចម្ងាយ។ សាលាអន្តរជាតិមែនន័រ តែងតែយកចិត្តទុកដាក់ និងផ្តល់ប្រឹក្សាយោបល់ជូនអាណាព្យាបាលអំពីការសិក្សារបស់កូនៗជានិច្ច។ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក លោកស្រីមាតា បិតា និងអាណាព្យាបាលទាំងអស់ដែលបានសហការយ៉ាងជិតស្និទ្ធ និងចំណាយពេលដ៏មានតម្លៃចូលរួម កម្មវិធីដ៏មានសារៈសំខាន់នេះ។ សូមចូលរួមអនុវត្តន៍គោលការណ៍សុវត្ថិភាពរបស់ក្រសួងសុខាភិបាល ជាពិសេសប្រកាន់ខ្ជាប់នូវវិធានការណ៍ ៣ កុំ និង ៣ ការពារ របស់់រាជរដ្ឋាភិបាល ទាំងអស់គ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩។ An event called “Parents Meeting” is being hosted both physically and through

ទិវាពិភពលោកប្រឆាំងនឹងពលកម្មកុមារ​ World Day against Child Labor

អបអរសាទរទិវាពិភពលោកប្រឆាំងនឹងពលកម្មកុមារ!ផ្តើមពីយើង « បញ្ឈប់ពលកម្មកុមារ» ដោយសារការរាតត្បាតនៃជំងឺ COVID-19 អូសបន្លាយជាសកល ធ្វើឱ្យការរំលោភបំពានលើកុមារកើនឡើង ហើយវិធានការពារក៏ត្រូវបានជាប់គាំង។ ដូចនេះ ចេញពីយើងទាំងអស់គ្នា សូមរួមគ្នាបញ្ចប់ ដើម្បីឱ្យកុមារទទួលបាននូវអនាគតដ៏ភ្លឺស្វាង។ Congratulations to World day against Child Labor 2021! ‘Act Now: End Child Labor.’ Owing to the global pandemic, there has been an unfortunate increase in child labor across the world. Due to employment woes, the progress that was brought about in the pre-COVID