គុណូបការៈរបស់លោកឪពុក ពិតជាខ្ពង់ខ្ពស់អស្ចារ្យមិនអាចកាត់ថ្លៃបាន ដូចពាក្យចាស់លោកពោលថា ” គុណរបស់មាតាបិតាធ្ងន់ដូចប្រឹថពី” ។ ក្រៅពីការផ្តល់កំណើត លោកឪពុកតែងតែខិតខំជំនះគ្រប់ឧបសគ្គ មិនថាយប់ថ្ងៃ ក្តៅត្រជាក់ គឺលោកឪពុកតែងដើរតួនាទីជាបង្គោលគ្រួសារ បំពេញគ្រប់កិច្ចការទាំងឡាយ ដើម្បីទ្រទង់ជីវភាពគ្រួសារ គិតគូរខ្វល់ខ្វាយខ្លាចកូនៗលំបាក និងធ្វើជាគ្រូដ៏ល្អ អប់រំប្រៀនប្រដៅកូនៗ ឱ្យក្លាយជាកូនល្អ មិត្តល្អ សិស្សល្អ និងជាបុគ្គលដែលមានប្រយោជន៍ដល់សង្គម។ យើងខ្ញុំជាកូនៗ នឹងប្រតិបត្តិតាមដំបូន្មានល្អៗរបស់លោកឪពុក ដោយសេចក្តីគោរពស្រលាញ់ និងខិតខំរៀនសូត្រ ដើម្បីឱ្យក្លាយជាពលរដ្ឋល្អ និងពូកែពិតប្រាកដ។
[English Below] – Parents Meeting នៅថ្ងៃទី ០៣ ខែ មិថុនា ឆ្នាំ ២០២១ សាលាអន្តរជាតិមែនន័របានរៀបចំកម្មវិធីជំនួបមាតា បិតា និងអាណាព្យាបាលដោយផ្ទាល់ និងតាមរយៈ Online។ គោលបំណងនៃការរៀបចំកម្មវិធីនេះ ដើម្បីជម្រាបជូនដល់អាណាព្យាបាលអំពីដំណើរការសិក្សា ក៏ដូចជាលទ្ធផលនៃការសិក្សារបស់កូនៗក្នុងឆមាសទី១ នៃឆ្នាំសិក្សា២០២១ កន្លងទៅ។ ក្នុងឱកាសនេះ លោកគ្រូ អ្នកគ្រូបានស្វែងយល់បន្ថែមនូវចំណុចផ្សេងៗរបស់សិស្សដែលសិក្សាពីចម្ងាយ។ សាលាអន្តរជាតិមែនន័រ តែងតែយកចិត្តទុកដាក់ និងផ្តល់ប្រឹក្សាយោបល់ជូនអាណាព្យាបាលអំពីការសិក្សារបស់កូនៗជានិច្ច។ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក លោកស្រីមាតា បិតា និងអាណាព្យាបាលទាំងអស់ដែលបានសហការយ៉ាងជិតស្និទ្ធ និងចំណាយពេលដ៏មានតម្លៃចូលរួម កម្មវិធីដ៏មានសារៈសំខាន់នេះ។ សូមចូលរួមអនុវត្តន៍គោលការណ៍សុវត្ថិភាពរបស់ក្រសួងសុខាភិបាល ជាពិសេសប្រកាន់ខ្ជាប់នូវវិធានការណ៍ ៣ កុំ និង ៣ ការពារ របស់់រាជរដ្ឋាភិបាល ទាំងអស់គ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩។ An event called “Parents Meeting” is being hosted both physically and through
អបអរសាទរទិវាពិភពលោកប្រឆាំងនឹងពលកម្មកុមារ!ផ្តើមពីយើង « បញ្ឈប់ពលកម្មកុមារ» ដោយសារការរាតត្បាតនៃជំងឺ COVID-19 អូសបន្លាយជាសកល ធ្វើឱ្យការរំលោភបំពានលើកុមារកើនឡើង ហើយវិធានការពារក៏ត្រូវបានជាប់គាំង។ ដូចនេះ ចេញពីយើងទាំងអស់គ្នា សូមរួមគ្នាបញ្ចប់ ដើម្បីឱ្យកុមារទទួលបាននូវអនាគតដ៏ភ្លឺស្វាង។ Congratulations to World day against Child Labor 2021! ‘Act Now: End Child Labor.’ Owing to the global pandemic, there has been an unfortunate increase in child labor across the world. Due to employment woes, the progress that was brought about in the pre-COVID
នៅថ្ងៃទី ០៣ ខែ មិថុនា ឆ្នាំ ២០២១ សាលាអន្តរជាតិមែនន័របានរៀបចំកម្មវិធីជំនួបមាតា បិតា និងអាណាព្យាបាលដោយផ្ទាល់ និងតាមរយៈ Online។ គោលបំណងនៃការរៀបចំកម្មវិធីនេះ ដើម្បីជម្រាបជូនដល់អាណាព្យាបាលអំពីដំណើរការសិក្សា ក៏ដូចជាលទ្ធផលនៃការសិក្សារបស់កូនៗក្នុងឆមាសទី១ នៃឆ្នាំសិក្សា២០២១ កន្លងទៅ។ ក្នុងឱកាសនេះ លោកគ្រូ អ្នកគ្រូបានស្វែងយល់បន្ថែមនូវចំណុចផ្សេងៗរបស់សិស្សដែលសិក្សាពីចម្ងាយ។ សាលាអន្តរជាតិមែនន័រ តែងតែយកចិត្តទុកដាក់ និងផ្តល់ប្រឹក្សាយោបល់ជូនអាណាព្យាបាលអំពីការសិក្សារបស់កូនៗជានិច្ច។ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក លោកស្រីមាតា បិតា និងអាណាព្យាបាលទាំងអស់ដែលបានសហការយ៉ាងជិតស្និទ្ធ និងចំណាយពេលដ៏មានតម្លៃចូលរួម កម្មវិធីដ៏មានសារៈសំខាន់នេះ។ សូមចូលរួមអនុវត្តន៍គោលការណ៍សុវត្ថិភាពរបស់ក្រសួងសុខាភិបាល ជាពិសេសប្រកាន់ខ្ជាប់នូវវិធានការណ៍ ៣ កុំ និង ៣ ការពារ របស់់រាជរដ្ឋាភិបាល ទាំងអស់គ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩។ An event called “Parents Meeting” is being hosted both physically and through online platform by Manner International
អបអរសាទរខួបលើកទី៧២ ទិវាកុមារអន្តរជាតិ ១ មិថុនា!យើងរួមគ្នាបន្តវិនិយោគកុមារនៅថ្ងៃនេះ នឹងបង្កើតបានធនធានមនុស្សដែលមានជំនាញប្រកបដោយសក្តានុពលនាពេលអនាគតសំដៅធ្វើឱ្យសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា។សូមប្តេជ្ញាចិត្តខ្ពស់ក្នុងការលើកកម្ពស់សិទ្ធិកុមារ ដើម្បីឱ្យពួកគេទទួលបានសិទ្ធិពេញលេញ លុបបំបាត់អំពើហិង្សាលើកុមារ និងអំពើរំលោភបំពានគ្រប់រូបភាពមកលើកុមារ។សាលាអន្តរជាតិមែនន័របណ្តុះកុមារឱ្យក្លាយជាពលរដ្ឋដ៏ល្អ និងពូកែពិតប្រាកដ!Happy 72nd Celebration of International Children’s Day!We together, invest in our children today for the sake of tomorrow which they will become valuable human resource with skills and potential that contributes to the sustainable development in Cambodia. Let us commit to promote Children’s Rights so that they
earn by install