International Event

  • Home
  • International Event

អបអរសាទរទិវាគុណឳពុក Happy Father’s Day

គុណូបការៈរបស់លោកឪពុក ពិតជាខ្ពង់ខ្ពស់អស្ចារ្យមិនអាចកាត់ថ្លៃបាន ដូចពាក្យចាស់លោកពោលថា ” គុណរបស់មាតាបិតាធ្ងន់ដូចប្រឹថពី” ។ ក្រៅពីការផ្តល់កំណើត លោកឪពុកតែងតែខិតខំជំនះគ្រប់ឧបសគ្គ មិនថាយប់ថ្ងៃ ក្តៅត្រជាក់ គឺលោកឪពុកតែងដើរតួនាទីជាបង្គោលគ្រួសារ បំពេញគ្រប់កិច្ចការទាំងឡាយ ដើម្បីទ្រទង់ជីវភាពគ្រួសារ គិតគូរខ្វល់ខ្វាយខ្លាចកូនៗលំបាក និងធ្វើជាគ្រូដ៏ល្អ អប់រំប្រៀនប្រដៅកូនៗ ឱ្យក្លាយជាកូនល្អ មិត្តល្អ សិស្សល្អ និងជាបុគ្គលដែលមានប្រយោជន៍ដល់សង្គម។ យើងខ្ញុំជាកូនៗ នឹងប្រតិបត្តិតាមដំបូន្មានល្អៗរបស់លោកឪពុក ដោយសេចក្តីគោរពស្រលាញ់ និងខិតខំរៀនសូត្រ ដើម្បីឱ្យក្លាយជាពលរដ្ឋល្អ និងពូកែពិតប្រាកដ។

ទិវាពិភពលោកប្រឆាំងនឹងពលកម្មកុមារ​ World Day against Child Labor

អបអរសាទរទិវាពិភពលោកប្រឆាំងនឹងពលកម្មកុមារ!ផ្តើមពីយើង « បញ្ឈប់ពលកម្មកុមារ» ដោយសារការរាតត្បាតនៃជំងឺ COVID-19 អូសបន្លាយជាសកល ធ្វើឱ្យការរំលោភបំពានលើកុមារកើនឡើង ហើយវិធានការពារក៏ត្រូវបានជាប់គាំង។ ដូចនេះ ចេញពីយើងទាំងអស់គ្នា សូមរួមគ្នាបញ្ចប់ ដើម្បីឱ្យកុមារទទួលបាននូវអនាគតដ៏ភ្លឺស្វាង។ Congratulations to World day against Child Labor 2021! ‘Act Now: End Child Labor.’ Owing to the global pandemic, there has been an unfortunate increase in child labor across the world. Due to employment woes, the progress that was brought about in the pre-COVID